ក្រុមហ៊ុនថាមពលអគ្គិសនីចិនបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅប្រទេសកម្ពុជា

គណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនថាមពលអគ្គិសនីចិន ដែលចុះមកទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីពិភាក្សាការងារក្នុងការវិនិយោគលើវិស័យថាមពលអគ្គិសនីនៅកម្ពុជា។

ក្នុងជំនួបខាងលើនេះ មានគោលបំណងដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេស ថាមពលអគ្គិសនីដែលប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំទាក់ទាញក្រុមហ៊ុនវិនិយោគចិនថ្មីៗមកវិនិយោគនៅប្រទេសកម្ពុជា ដូចជាការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ៕