គ្រោះទឹកជំនន់នៅប្រទេសថៃ និងម៉ាឡេស៊ីបានឆក់យកជីវិតមនុស្ស ១២នាក់ហើយ គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់ដ៏ធំនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ីបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១២នាក់ ហើយមានមនុស្សជាង ១២២ ០០០នាក់ ត្រូវបានបង្ខំឲ្យចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងជើងប្រទេសម៉ាឡេស៊ី ខណៈដែលនៅភាគខាងត្បូងប្រទេសថៃ ប្រហែលមនុស្ស ១៣ ០០០នាក់ផ្សេងទៀតក៏ត្រូវបានផ្លាស់ទីលំនៅផងដែរ។

រាជរដ្ឋាភិបាលថៃ បានត្រៀមថវិកាចំនួន ៥០លានបាត ស្មើនឹង ១,៧លានដុល្លារ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីស្តារឲ្យមានស្ថេរភាពធម្មតាឡើងវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ចំណែកឯប្រទេសម៉ាឡេស៊ីវិញទឹកជំនួនភាគច្រើនកើតនៅរដ្ឋជាប់ព្រំដែនប្រទេសថៃ មកទល់ពេលនេះមានចំនួនប្រជាជន ៦៣% ហើយក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះត្រូវបានភាសខ្លួន។

សូមបញ្ជាក់ថា នៅឆ្នាំ២០១១ ប្រទេសថៃរងគ្រោះដោយទឹកជំនន់ធំបំផុតមិនធ្លាប់មានហើយបានឆក់យកអាយុជីវិតមនុស្សជាង ៥០០នាក់ និងបំផ្លាញផ្ទះរាប់លានខ្នង។ ចំណែកឯប្រទេសម៉ាឡេស៊ីវិញបានរងគ្រោះដោយសារទឹកជំនន់ ដែលរីករាលដាលពីប្រទេសថៃស្ទើរតែរៀងរាល់ឆ្នាំមកហើយ៕