ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងបើកវគ្គអប់រំនយោបាយ ដល់សមាជិកគណបក្សប្រជាជន នៅស្រុកបាភ្នំ

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានប្រតិបាកភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងបើកវគ្គអប់រំនយោបាយ ដល់សមាជិកគណបក្សប្រជាជនកម្ពុជា ឃុំរក្សជ័យ ឃុំបឹងព្រះ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ចំនួន២០០នាក់ នៅទីស្នាក់ការគណ:កម្មាធិការគណបក្សឃុំរក្សជ័យ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថាគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្រៀន ផ្តល់ចំណេះដឹង និងបង្កើនស្មារតីសកម្មភាពនយោបាយរបស់សមាជិកគណបក្សប្រកបដោយការយល់ដឹងច្បាស់លាស់អំពីគោលនយោបាយ គោលដៅ និងតួនាទីសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារ និងអភិវឌ្ឍជាតិ ក៏ដូចជាការជឿជាក់លើបេសកកម្មនយោបាយដ៏ខ្ពង់ខ្ពស់របស់គណបក្ស។

ក្នុងពិធីសំណេះសំណាល បើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបានផ្តោតលើសារៈសំខាន់នៃការរួមចំណែកយ៉ាងសកម្មរបស់សមាជិកគណបក្សគ្រប់គ្នា ដើម្បីពង្រឹងឯកភាពសាមគ្គី និងបំពេញកាតព្វកិច្ចនយោបាយឲ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ទិសដៅ និងដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងមូល។ 

ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានជំរុញឲ្យសមាជិកគ្រប់រូប បន្តបំពេញបេសកកម្មដ៏សំខាន់ក្នុងការពង្រឹងបណ្តាញគណបក្ស តម្រឹម និងការកំណែទម្រង់ប្រកបដោយវឌ្ឍនភាព សន្តិភាព។

វគ្គបណ្តុះបណ្តាលនេះ បានទទួលការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិកគណបក្សថ្នាក់មូលដ្ឋាន ព្រមទាំងមានការពិភាក្សា និងបង្ហាញពីក្តីប្រាថ្នាច្បាស់លាស់ក្នុងការកសាងនាពេលអនាគតជាមួយគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា វគ្គអប់រំនយោបាយ បានបង្ហាញពីភាពសកម្មរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបណ្តុះបណ្តាលសមាជិកថ្នាក់មូលដ្ឋាន ដើម្បីធានានូវការអនុវត្តគោលនយោបាយយ៉ាងមានប្រសិទ្ធភាព។ ការខិតខំប្រឹងប្រែងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់គណបក្សក្នុងការពង្រឹងស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិឱ្យបានខ្ពង់ខ្ពស់ថ្កើនទៅមុខទៀត៕