ប្រទេសសូម៉ាលីបិទមិនឲ្យអ្នកកាន់លិខិតឆ្លងដែនតៃវ៉ាន់ចូលប្រទេស

តៃបុិ: ប្រទេសសូម៉ាលីបានចាប់ផ្តើមបិទអ្នកកាន់លិខិតឆ្លងដែនតៃវ៉ាន់ចូលប្រទេសខ្លួននៅថ្ងៃពុធទី៣០ខែមេសាដោយអះអាងថាប្រទេសចិនបានដាក់សម្ពាធទៅលើប្រទេសខ្លួនដើម្បីបិទនិងទប់ស្កាត់ការធ្វើដំណើររបស់ប្រជាជនតៃវ៉ាន់។ នេះបើយោងតាមការថ្លែងការណ៍របស់កោះតៃវ៉ាន់។

ប្រទេសចិនមានការរីករាយចំពោះការហាមប្រាមនេះ និងបាននិយាយនៅថ្ងៃពុធថាចិនពិតជាមានការកោតសរសើរយ៉ាងខ្លាំងចំពោះរឿងនេះ។

សូមបញ្ជាក់ឲ្យដឹងដែរថាតៃវ៉ាន់ស្ថិតនៅក្រោមឈ្មោះផ្លូវការគឺសារធារណរដ្ឋចិន ក្រោយបាត់បង់កៅអីនៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧១ ប្រទេសចិនបានដាក់បញ្ចូលតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ចិននិងបានគម្រាមកំហែងថានិងប្រើកងកម្លាំងដើម្បីយកកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់របស់ខ្លួន។

ប្រទេសចិនបានស្វែងរកផ្លូវដើម្បីលុបតៃវ៉ាន់ចេញពីឆាកអន្តរជាតិដោយលួចលាក់ជាប្រព័ន្ធរួមទាំងសម្ព័ន្ធមិត្តការទូតនិងលុបបំបាត់តៃវ៉ាន់ចេញពីវេទិកាពិភពលោក។

ប្រភព: CNA news