ប្រធានាធិបតីកូស្តូរីកាលោក Chaves ប្រឈមនឹងការកាត់ទោសពីបទពុករលួយ

តុលាការកំពូលរបស់ប្រទេសកូស្តារីកា កាលពីថ្ងៃអង្គារទី១ កក្កដាបានស្នើឱ្យសភាដកអភ័យឯកសិទ្ធិលោកប្រធានាធិបតី Rodrigo Chaves ដើម្បីគេអាចកាត់ទោសលោកលើបទចោទពុករលួយ។

លោក Chaves ត្រូវបានចោទប្រកាន់ពីបទផ្តល់កិច្ចសន្យាដល់សហការីជិតស្និទ្ធរបស់លោក ដែលវាត្រូវបានចាត់ទុកថាជាការប្រព្រឹត្តខុសច្បាប់។ ការិយាល័យរបស់លោកមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើសេចក្តីសម្រេចនេះទេ។

សូមបញ្ចាក់ផងដែរថា តុលាការកំពូលរបស់ប្រទេសកូស្តារីកាមិនដែលទទួលយកសំណើសុំដកអភ័យឯកសិទ្ធិប្រធានាធិបតីពីមុនមកទេ។ 

ប្រភព: AP news