
សេអ៊ូល: កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាបានថ្កោលទោសអ៊ីស្រាអ៊ែលដែលបានបានបើកការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើអ៊ីរ៉ង់ និងបានព្រមានសហរដ្ឋអាមេរិកនិងអ៊ីរ៉ុបចំពោះការដុតភ្លើងសង្គ្រាម នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស។

អ្នកនាំពាក្យបានបន្ថែមថា កូរ៉េខាងជើងសម្តែងការព្រួយបារម្ភធ្ងន់ធ្ងរលើការវាយប្រហាររបស់អ៊ីស្រាអ៊ែលនិងបានបន្ថែមថា ការសម្លាប់ជនស៊ីរិលរបស់គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលមិនអាចលើកលែងបាន។

កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានខិតជិតទៅរករុស្ស៊ី ដែលបានឧបត្ថម្ភនិងគាំទ្រប្រតិ្តបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ុយក្រែន។

សូមបញ្ជាក់ផងដែរថា រុស្ស៊ីនិងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្រ្តដៃគូកាលពីខែមករា ដើម្បីពង្រឹងទំនាក់ទំនងយោធា ហើយក៏មានការចោទប្រកាន់យូរមកហើយថាអ៊ីរ៉ង់បានផ្គត់ផ្គង់ Drone និងមីស៊ីលចម្ងាយខ្លីដល់រុស្ស៊ី។
ប្រភព: CNA news



































Leave a Reply