តម្លៃប្រេងឡើងខ្ពស់ខណៈជម្លោះអុីស្រាអ៊ែលនិងអុីរ៉ង់នៅតែបន្ត

នៅថ្ងៃពុធទី១៨ មិថុនានេះតម្លៃប្រេងបានកើនឡើង៤%នៅអាស៊ី ដោយមានការព្រួយបារម្ភថាជម្លោះរវាងអុីស្រាអ៊ែលនិងអុីរ៉ង់ប៉ះពាល់និងរំខានដល់ការផ្គត់ផ្គង់ប្រេង។ 

ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានអំពាវនាវឲ្យអុីរ៉ង់ចុះចាញ់ដោយគ្មានលក្ឋខណ្ឌ ធ្វើឱ្យសង្គ្រាមនេះបានបន្តចូលដល់ថ្ងៃទី៦ហើយ។ 

អ្នកវិភាគបាននិយាយថាទីផ្សារប្រេងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរំខាននិងប៉ះពាល់ដល់ការផ្គត់ផ្គង់នៅច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់ក្នុងការដឹកជញ្ជូនប្រេងរបស់ពិភពលោក។

សូមបន្ថែមឲ្យដឹងដែរថាប្រទេសអុីរ៉ង់គឺជាប្រទេសផលិតប្រេងធំលំដាប់ទី៣របស់អង្គការ OPEC ដែលទាញយកប្រេងឆៅប្រមាណ ៣.៣លានប៉ារ៉ែលក្នុងមួយថ្ងៃ។

ប្រភព: Reuters