
វ៉ាស៊ីនតោន: ស្លាប់មនុស្ស៤នាក់ដែលមានអាយុចន្លោះពី៤ទៅ១៨ឆ្នាំនាកាលពីថ្ងៃចន្ទទី២៨ខែមេសានៅពេលរថយន្តមួយគ្រឿងបានបុកចូលក្នុងអគារសាលារៀននៅក្នុងរដ្ឋ Illinois។ប៉ូលីសកំពុងស៊ើបអង្កេតករណីនេះ។

មនុស្សច្រើននាក់ផ្សេងទៀតបានរងរបួសនិងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នេះបើយោងតាមសេចក្តីថ្លែងការរបស់ប៉ូលីសនៅរដ្ឋ Illinois។អ្នកបើកបរពុំមានរងរបួសអ្វីឡើយនិងត្រូវបានយកទៅកាន់មន្ទីរពេទ្យដែរដើម្បីធ្វើការវាយតម្លៃ។

រដ្ឋាភិបាលនៅរដ្ឋ Illinois លោក JB Pritzker បានចែករំលែកសារនៅលើគេហទំព័រ X របស់លោកនិងបាននិយាយថា “វាជារឿងដែលគួរឲ្យតក់ស្លុតនិងគួរឲ្យសោកស្តាយបំផុត” ចំពោះឧប្បតិ្តវហេតុនេះ។

លោកបានបន្ថែមថា “ឪពុកម្តាយបានលាកូនរបស់ពួកគេនៅព្រឹកនេះដោយមិនបានដឹងឡើយថានេះជាការលាលើកចុងក្រោយរបស់ពួកគេ។ ខ្ញុំពិតជាសោកស្តាយចំពោះគ្រួសាររបស់ពួកគេនឹងមិនអាចស្រមៃចេញនូវរូបភាពនិងបទពិសោធ៍ដែលពួកគេទទួលបាននោះទេ នេះគឺជារឿងដែលឪពុកម្តាយគ្រប់រូបមិនគួរជួបប្រទះ”។
ប្រភព: CNA news



































Leave a Reply