ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងសិក្សាលើសំណើគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពវៃឆ្លាត សម្រាប់គ្រប់គ្រងបទល្មើសចរាចរណ៍ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រោមអធិបតីភាព ឯកឧត្តបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងចរាចរណ៍វៃឆ្លាតនេះ នឹងធានាប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងប្រព័ន្ធចរាចរណ៍ ដូចជាការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ការផាកពិន័យចំពោះបទល្មើសចរាចរណ៍ ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសចរាចរណ៍ ការកាត់បន្ថយបាតុភាពឬទំនាស់រវាងអ្នកប្រើប្រាស់ផ្លូវថ្នល់និងមន្ត្រីអនុវត្តច្បាប់ ជាពិសេសការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឈានទៅរកការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គមនៅកម្ពុជា។
ឆ្លងតាមកិច្ចពិភាក្សា អង្គប្រជុំបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងដល់គម្រោងខាងលើនេះនិងបានលើកឡើងពីផលវិជ្ជមានគួរជាទីកត់សម្គាល់ និងបទពិសោធល្អពីប្រទេសរីកចម្រើននានាលើពិភពលោកដូចជាប្រទេសសិង្ហបុរី បារាំង ចិន អាមេរិក ជាដើម ជាក់ស្តែងការបំពាក់កាមេរ៉ាសុវត្ថិភាពវៃឆ្លាតពិតជាជួយកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៕












































Leave a Reply