
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះថា កម្ពុជាធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែក៏មិនអាចឈរអោបដៃឲ្យគេបំពានបានដែរ។

ការលើកឡើងរបស់ សម្ដេច នាយករដ្ឋមន្ដ្រី បន្ទាប់ពីបានអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាព រស់នៅបណ្តោះអាសន្ន របស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្ត មកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា សង្គ្រាម មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។

សម្ដេច បានគូសបញ្ជាក់ថា «កម្ពុជា មិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងក៏មិនអាចឈរអោបដៃឲ្យគេបំពានបានដែរ»៕










































Leave a Reply