
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចប្រសិទ្ធនាមស្ពានទី២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។

ស្ពានលេខ២៨ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក។ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោមម្លប់ នៃសុខសន្តិភាព។

សូមបញ្ជាក់ថា ស្ពានលេខ ២៨នេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕







Leave a Reply