
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្ដេចក៏បានផ្តល់កិត្តិយស ជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ចំនួន២

អនុស្សរណៈយោគយល់គ្នាចំនួន២ ដែលអ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណៈយោគយល់គ្នារវាង កម្ពុជា- ហ្វីលីពីន រួមមាន៖
១) អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។

២) អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា ។



Leave a Reply