ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងស្ដីពី សុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាព សម្របសម្រួលសំណើរការ លើកលែងទូទាត់សងឥណទានពីអតិថិជន ផ្ដល់ជូនយោធិនជួរមុខជាមុនសិន ដើម្បីលើកទឹកចិត្ត យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដី ក្នុងសមរភូមិប្រយុទ្ធ។

យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពី ជម្លោះព្រំដែនកម្ពុជា-ថៃ។
ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែង ទូទាត់សងឥណទានពីអតិថិជនដែលជាយោធិន និងជាជនភៀសសឹក មានការកើនឡើងកាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការ នៃការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «អាស្រ័យហេតុនេះ ដើម្បីលើកទឹកចិត្ត ដល់យោធិនជួរមុខដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដី ក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជា ស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន»៕





































Leave a Reply