ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ប្រសិនបើសហគមន៍អន្តរជាតិមិនមានចំណាត់ការណាមួយ ដ៏តឹងរឹងលើចប្រទេសថៃនោះទេ ប្រទេសមួយនេះ នឹងឈ្លានប្រទេសដទៃទៀតដែលទន់ខ្សោយ និងក្រខ្សត់ជាងខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា សហគមន៍អន្តរជាតិនឹងមិនព្រងើយកន្តើយ ហើយមិនអនុញ្ញាតឲ្យប្រទេសមួយបោះបង់ចោលមាគ៌ាសន្តិភាព ហើយជ្រើសរើសការគំរាមកំហែង និងប្រើប្រាស់កម្លាំងដោយមិនខ្លាចញញើតចំពោះច្បាប់អន្តរជាតិសូម្បីតែបន្តិចនោះទេ។
លោកស្រី បញ្ជាក់ថា «ប្រសិនបើមិនមានចំណាត់ការណាមួយ ដើម្បីឲ្យកងទ័ពថៃទទួលខុសត្រូវ ចំពោះទង្វើខុសច្បាប់របស់ខ្លួន ថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជា ថ្ងៃស្អែកកងទ័ពថៃអាចនឹងធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលខ្សោយ និងតូចជាងខ្លួន»។
លោកស្រី បន្តថា ទង្វើរបស់ថៃបំពានកម្ពុជាយ៉ាងកំរោលមកលើកម្ពុជាគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់ទាំងមូល ។ ចំពោះករណីនេះ ក្រសួងការពារជាតិទាមទារឲ្យភាគីថៃបញ្ឈប់នូវការផ្សាយព័ត៌មានបំភ្លៃ បញ្ឈប់ការវាយប្រហារដោយមិនរើសអើងជាពិសេសលើប្រជាជនស៊ីវិល និងជាសាលារៀនរបស់កុមារ៕




































Leave a Reply