
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា យុទ្ធនាការ១ឆ្នាំនៃការដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ ដោះស្រាយបានជាង ១៩ម៉ឺនសំណុំ ក្នុងចំណោមសំណុំរឿងជាង ២៣ម៉ឺន ដែលតុលាការទូទាំងប្រទេសទទួលបាន។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបែបនេះ ក្នុងឱកាសលោក និងរដ្ឋមន្រ្តី កែវ រតនៈ ចែករំលែកទស្សនទាន ស្តីពីការកែទម្រង់នៃវិស័យយុត្តិធម៌ និងវិស័យរ៉ែ និងថាមពលនៅកម្ពុជា ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាមលោក កើត រិទ្ធ សំណុំរឿងទូទាំងប្រទេស សរុបចំនួន ២២៩ ២៧២ សំណុរំរឿង ដោយចាត់ការបាន ១៨៨ ៩៤២សំណុំរឿង ស្មើនឹង ៨២,៤១ភាគរយ។
លោក បានបញ្ជាក់ថា «ក្នុងចំណោម ២៣ម៉ឺនសំណុរំរឿង យុទ្ធនាការ ១ឆ្នាំ របស់ក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការទូទាំងប្រទេស យើងសម្រេចបាន ១៩ម៉ឺនសំណុំរឿង អាចថា ៨៣ភាគរយ»៕








































Leave a Reply