១០ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង ៣៥លានដុល្លារ ពីភ្ញៀវទេសចរបរទេសជាង ៧៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្ករ 

ភ្នំពេញ ៖ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង៣៥លានដុល្លារ ដោយទទួលបានពីភ្ញៀវទេសចរបរទេសជាង៧៦ម៉ឺននាក់ដែលចូលទស្សនារមណីដ្ឋានអង្ករ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងថា «ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស បានចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៦៥ ៥១៨ ថយចុះ១.១២% ដោយផ្តល់ចំណូលបាន ៣៥ ៥៧៥ ៧៨១ដុល្លារ ថយចុះ ១.១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។

ដោយឡែក ខែតុលា ទទួលបានទេសចរចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦០ ២៤៩នាក់ ថយចុះ១៨.៩៧% និងទទួលបានចំណូល ២ ៨៦៦ ៨៧៣ដុល្លារ ថយចុះ១៧.២៧%៕