រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះថ្នាក់បង្កឡើងដោយគ្រឿងញៀន ឱ្យបានកាន់តែសកម្ម

ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ បានជំរុញ និងលើកទឹកចិត្តដល់ពិធីករ ពិការិនី អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តញសង្គម សូមចូលរួមគ្នាឱ្យកាន់តែសកម្ម ផុសផុលឡើង ដើម្បីផ្សព្វផ្សាយសារអប់រំ បង្ការ ទប់ស្កាត់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀនជូនដល់សារធារណជូន, សូមកុំថាវាជាសារដដែលៗ តែត្រូវគិតថាសារអប់រំដដែលនេះនឹងជួយ បញ្ជ្រាប និងពញ្ញាក់ស្មារតីយុវជន យុវនារីឱ្យយល់ច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះអ្នកប្រើប្រាស់ សាច់ញាតិ និងសង្គមជាតិ។

ការលើកទឹកចិត្តបែបនេះ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បិទវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្រោយបើកវគ្គបណ្តុះបណ្តាលអស់រយៈពេល ២ថ្ងៃរួ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនមន្ត្រីព័ត៌មាន ពិធីករ ពិធីការិនី អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាជាង១៦០រូប។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្តល់នូវចំណុចមួយដល់ពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន សូមបញ្ជ្រាបនូវការផ្សព្បវផ្សាយពីសារអប់រំ ទប់ស្កាត់ បង្ការ គ្រឿងញៀន តាមរយៈកម្មវិធីព័ត៌មានរបស់ខ្លួន បើទោះបីជាកម្មវិធីទាំងនោះមិនទាន់មិនមែនជាប្រធានបទពាក់ពព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដោយ។ ភ្ជាប់ជាមួយគ្នានេះពពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន ក៏អាចនឹងភ្ជាប់នូវសារអប់ពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី កុមារ អំពើជួញដូរមនុស្ស និងការបៀតបៀនផ្លូវភេទជាដើម។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ក្បាលមេក្រូ និងអត្ថបទព័ត៌មានរបស់អ្នកសារព័ត៌មាន គឺមានតម្លៃខ្លាំងណាស់ ដើម្បីសាបព្រួសារអប់រំល្អៗ ជូនដល់សារធាណជនឱ្យបានយល់ច្បាស់ពីបញ្ហាដែលបង្កឡើងដោយគ្រឿងញៀន អំពើហិង្សា ទង្វើផ្សេងៗទៀត ព្រមទាំងសកម្មភាពខុសច្បាប់ដែលសង្គមស្អប់ខ្ពើម និងអាចឈានទៅជាប់ទោសទណ្ឌប្រសិនបើជនណាប្រព្រឹត្តជាដើម៕