
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបទីតាំងអគារអនឡាញខុសច្បាប់០១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ កម្លាំងនគរបាលបានធ្វើការឆែកឆេរ អគារមានកម្ពស់០៣ជាន់ បន្ទប់៧០បន្ទប់ ជាន់ទី១,ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣ ជាបន្ទប់លួចលាក់សម្រាប់ធ្វើការអនឡាញ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ស្រី៤៥នាក់។ ដកហូត៖កុំព្យូទ័រ៣៤១គ្រឿង និងទូរសព្ទ៣៥២គ្រឿង។

បច្ចុប្បន្នជនបរទេសទាំងនោះ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី៕





Leave a Reply