
ព្រះសីហនុ ៖ នៅថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយរកឃើញថាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ទីតាំងជនបរទេសស្នាក់នៅខុសច្បាប់។

សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ៤៣នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន្ត ជាបុគ្គលិកចូលរួមក្នុងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី TELEGRAM, FACEBOOK និងវេបសាយក្លែងក្លាយដូចជា billmmo.net។

វត្ថុតាងមួយចំនួនរួមមាន៖ លិខិតឆ្លងដែន ១៣ក្បាល, កុំព្យូទ័រ ១៦គ្រឿង, ទូរស័ព្ទដៃ ១៦គ្រឿង និងម៉ូតូ ២គ្រឿង។ បច្ចុប្បន្នផ្ទះជួលទាំង ២ទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕





Leave a Reply