
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា ក្រសួងមុខងារសាធារណៈ បានរកឃើញថា ប្រាក់បៀវត្សដែលបានបើកលើសឲ្យមន្រ្តីរាជការក្នុងឆ្នាំ២០២២-២០២៣ និង២០២៤ ទាំងនៅស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានសរុបប្រមាណជាចំនួន៤៣ពាន់លានរៀល (43,155,940,400) ស្មើនឹង១០លានដុល្លារ ។ នេះបើតាមយោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី៤៨ របស់ ACU កាលពីថ្ងៃ៧ កក្កដា ។

ក្នុងចំនួនថវិកាទាំង៤៣ពាន់លានរៀល ក៏ត្រូវបង្វែរចូលថវិការដ្ឋវិញចំនួន៣៦ពាន់លានរៀល(36,934,293,726) ខណៈប្រាក់មិនទាន់បង្វែរនៅសល់ប្រមាណជា៦ពាន់លានរៀលទៀត ។
ប្រាក់បៀវត្សបើកលើសនេះ មកពីមូលហេតុពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស , ការចូលនិវត្តន៍មុនកាលកំណត់ , ការលុបឈ្មោះដោយមរណភាព , ការបញ្ចប់មុខតំណែង , ការលាឈប់ពីក្របខណ្ឌ , មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ និងការទទួលប្រាក់បៀវត្សរដ្ឋ២កន្លែង៕






Leave a Reply