
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃពុធ ទី២៥ ខែមិថុនា បានអំពាវនាវឱ្យអ៊ីស្រាអែល លើកលែងទោសនាយករដ្ឋមន្ត្រី Benjamin Netanyahu ឬលុបចោលការកាត់ក្តីអំពើពុករលួយរបស់គាត់ ដោយនិយាយថា សហរដ្ឋអាមេរិកនឹងជួយសង្គ្រោះគាត់ ដូចប្រទេសរបស់គាត់ដែរ។

លោក Netanyahu ត្រូវបានចោទប្រកាន់នៅឆ្នាំ 2019 នៅក្នុងប្រទេសអ៊ីស្រាអែល ក្រោមការចោទប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត ដែលករណីនេះលោក Netanyahu បានបដិសេធ។ ការកាត់ទោសបានចាប់ផ្តើមក្នុងឆ្នាំ ២០២០ ហើយមានពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌចំនួន ៣។ លោកបានឆ្លើយថាលោកមិនមានកំហុសទេ។

លោកត្រាំបានលើកតម្កើងលោក Netanyahu ថាជា “អ្នកចម្បាំង” ប៉ុន្តែក៏បាននិយាយក្នុងនាមប្រធានាធបតីអាមេរិកថា “សហរដ្ឋអាមេរិកគឺជាអ្នកដែលបានជួយសង្គ្រោះអ៊ីស្រាអែល ហើយឥឡូវនេះសហរដ្ឋអាមេរិកក៏ជាអ្នកដែលជួយសង្គ្រោះ Bibi Netanyahuដែរ” ។




Leave a Reply