លោកពូទីនឲ្យបង្កើតកម្មវិធីផ្ញើសាររបស់រដ្ឋដើម្បីជំនួសកម្មវិធី Whatsapp និង Telegram

MOSCOW: ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀពូទីននៅថ្ងៃអង្គារ៍ទី២៤ មិថុនាបានចុះហត្ថលេខាលើច្បាប់មួយក្នុងអនុញ្ញាតឲ្យបង្កើតកម្មវិធីផ្ញើសារដែលគាំទ្រដោយរដ្ឋរួមបញ្ជូលជាមួយសេវាកម្មរដ្ឋាភិបាល ដែលប្រទេសរុស្ស៊ីខិតខំកាត់បន្ថយការពឹងផ្អែកលើកម្មវិធីដូចជា Whatsappនិង Telegram។

សមាជិកសភារុស្ស៊ីនិយាយថាកម្មវិធីផ្ញើសាររដ្ឋនឹងមានមុខងារលើសកម្មវិធីផ្សេងដូចជា ក្រុមហ៊ុនMeta Whatsapp និងTelegram មិនមាន។ ក្រុមអ្នករិះគន់និយាយថាការពិតដែលរុស្ស៊ីនិងអនុវត្តការគ្រប់គ្រងកម្មវិធីផ្ញើសារនោះវានឹងបង្កហានិភ័យដល់សិទ្ធឯកជននិងសេរីភាពផ្ទាល់ខ្លួន។

លោក Mikhali Klimarev នាយកនៃការការពារអ៊ីនធឺណែតសង្គមបាននិយាយថា នៅដើមខែនេះគាត់រំពឹងថាប្រទេសរុស្ស៊ីនិងបន្ថយល្បឿននៃកម្មវិធី Whatsapp ក៏ដូចជា Telegramដើម្បីជំរុញនិងលើកទឹកចិត្តឲ្យប្រជាជនផ្លាស់ប្តូរមកប្រើប្រាស់កម្មវិធីថ្មីរបស់ខ្លួនវិញ។

ប្រភព: CNA news