នាយករដ្ឋមន្រ្តីកាណាដាលោក Carney និយាយថាលោកត្រាំលែងចាប់អារម្មណ៍គ្រប់គ្រងកាណាដាទៀតហើយ

នាយករដ្ឋមន្រ្តីកាណាដាលោក Mark Carney បាននិយាយនៅថ្ងៃពុធទី២៥ មិថុនានេះថា ប្រទេសកាណាដាជឿថាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំលែងចាប់អារម្មណ៍ចង់បញ្ចូលកាណាដាជារដ្ឋទី៥១ទៀតហើយ។

នៅពេលអ្នកសារព័ត៌មាន CNN សួរនៅក្រៅកិច្ចប្រជុំ NATO នៅប្រទេសហូឡង់ថា តើលោកត្រាំនៅតែនិយាយថាគាត់ចង់គ្រប់គ្រងកាណាដាទៀតដែរទេ លោក  Carney បានឆ្លើយថា ទេគាត់មិនបាននិយាយទេ។

លោក Carney បានបន្ថែមថា លោកត្រាំសរសើរកាណាដាហើយខ្ញុំគិតថាប្រហែលជាគាត់និយាយថាចង់បានកាណាដាតែមួយរយៈពេលតែប៉ុណ្ណោះ។

ប្រភព: CNN news