
វ៉ាស៊ីនតោន: នៅថ្ងៃអាទិត្យទី២២ខែមិថុនាអ៊ីរ៉ង់បានគម្រាមវាយប្រហារមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកនិងបានបំផ្លាញទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់។

ក្តីបារម្ភជាអន្តរជាតិបានផ្តោតទៅលើភាពភ័យខ្លាចថា ការវាយប្រហាររបស់អាមេរិកនឹងធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ បន្ទាប់ពីអ៊ីស្រាអ៊ែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាលពីដើមខែនេះ។

លោក Ali Akbar Velayati អ្នកប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់គឺលោក Ayatollah Ali Khamenei បាននិយាយថា មូលដ្ឋានទ័ពដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិកអាចនឹងត្រូវវាយប្រហារសងសឹក។

លោកក៏បានបន្ថែមទឿតដែរថា “ប្រទេសណាមួយនៅក្នុងតំបន់ឬកន្លែងផ្សេងទៀតដែលត្រូវបានប្រើប្រាស់ដោយអាមេរិកក្នុងការវាយប្រហារអ៊ីរ៉ង់នឹងត្រូវចាត់ទុកថាជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរបស់យើង”។
ប្រភព: CNA news



Leave a Reply