លោកត្រាំចុះហត្ថលេខាពន្យារពេលបិទកម្មវិធី TikTok 

វ៉ាស៊ីនតោន: ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនា បានពន្យារពេលកំណត់សម្រាប់ក្រុមហ៊ុនByteDance ដែលមានមូលដ្ឋាននៅប្រទេសចិនក្នុងការបិទកម្មវិធី Tiktok ដោយផ្តល់ពេលឲ្យក្រុមហ៊ុនដល់ថ្ងៃទី១៧ខែកញ្ញា ថាត្រូវលក់តិកតុកឬត្រូវប្រឈមមុខក្នុងការបិទ។

ការពន្យារពេលនេះជាការពន្យារពេលលើកទី៣ដោយលោក Trump ។លោកត្រាំបានពន្យារពេលការអនុវត្តច្បាប់ឆ្នាំ២០២៤ដែលតម្រូវឲ្យលក់ឬបិទកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមមួយនេះ។ 

ក្រុមហ៊ុន Tiktok បានរីករាយចំពោះការសម្រេចចិត្តនេះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពួកយើងពិតជាអរគុណចំពោះការដឹកនាំនិងការគាំទ្ររបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលអនុញ្ញាត្តឲ្យ Tiktokនៅតែបន្តមាន”។

ប្រភព: CNA news