សង្គ្រាមរវាងអ៊ីស្រាអ៊ែលនិងអ៊ីរ៉ង់កាន់តែតានតឹង 

អ៊ីស្រាអ៊ែលនិងអ៊ីរ៉ង់បានបើកការវាយប្រហារគ្នាកាលពីថ្ងៃអាទិត្យទី១៥ខែមិថុនា បានធ្វើឱ្យជនស៊ីវិលស្លាប់និងរបួសជាច្រើន ដែលបង្កើនការព្រួយបារម្ភខ្លាចរាលដាលក្លាយជាជម្លោះក្នុងតំបន់។ យោធាទាំងសងខាងឲ្យជនស៊ីវិលមានការប្រុងប្រយ័ត្នបន្ថែមទៀត។

អធិការធិបតីអាល្លឺម៉ង់លោក Chancellor Friedrich Merz បាននិយាយថាលោកសង្ឃឹមថាការប្រជុំជាមួយក្រុមមេដឹកនាំប្រទេសG7ដែលនឹងប្រជុំនៅថ្ងៃអាទិត្យខាងមុខនៅក្នុងប្រទេសកាណាដា អាចឈានដល់កិច្ចព្រមព្រៀងដោះស្រាយជម្លោះមិនឲ្យមានភាពតានតឹងបន្ថែមទៀត។

ប្រទេសអ៊ីរ៉ង់បានប្រាប់អ្នកសម្រុះសម្រួលដែលជាប្រទេសកាតានិងប្រទេសអូម៉ង់ថា ខ្លួននឹងមិនមានការចរចារបទឈប់បាញ់ជាមួយអាមេរិកទេខណៈដែលខ្លួនកំពុងរងការវាយប្រហារពីអ៊ីស្រាអ៊ែល នេះបើយោងតាមមន្រ្តីអ៊ីរ៉ង់ប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យទី១៥មិថុនា។

នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ កងទ័ពអាកាសអ៊ីស្រាអ៊ែលបានវាយប្រហារទីតាំងមីស៊ីលនៅចំកណ្តាលប្រទេសអ៊ីរ៉ង់តែម្តង។ 

ប្រភព: CNA news