អុីស្រាអ៊ែលវាយប្រហារអ៊ឺរ៉ង់តាមផ្លូវអាកាសសម្លាប់មេទ័ពសំខាន់ជាច្រើននាក់

អុីស្រាអែលបានបើកការវាយប្រហារអ៊ីតាមអាកាសជាបន្តបន្ទាប់នៅព្រឹកព្រលឹមថ្ងៃសុក្រទី១៣ មិថុនានេះ។ការវាយប្រហារនេះបានកំណត់ទីតាំងពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរបស់អ៊ឺរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ឺរ៉ង់បានរាយការណ៍ថា មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីស្លាមលោក Hossein Salami ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល។

បើយោងតាមសារព័ត៌មានអ៊ឺរ៉ង់ ការវាយប្រហារតាមផ្លូវអាកាសរបស់អុីស្រាអ៊ែលក៏បានសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែអ៊ឺរ៉ង់ឈានមុខគេចំនួន២រូប គឺលោក Fereydoun Abbasi Davani និង លោក Mohammad Mehdi Tehranchi។

សារព័ត៌មាន Reuters បានរាយការណ៍ថា នាយករដ្ឋមន្រ្តីអុីស្រាអ៊ែលលោក Benjamin Netanyahu បាននិយាយថា “ប្រត្តិបត្តិការនេះនឹងបន្តរហូតជាច្រើនថ្ងៃរហូតលុបបំបាត់ការគម្រាមកំហែងមកលើអ៊ីស្រាអែល”។លោកបានប្រាប់ប្រជាជនអុីស្រាអ៊ែលថាពួកគេប្រហែលត្រូវចំណាយពេលបន្ថែមទៀតនៅក្នុងកន្លែងការពារគ្រាប់ព្រោះរំពឹងថានឹងមានការសងសឹកពីអ៊ីរ៉ង់វិញ។ 

ប្រភព: CNBC news