
WASHINTON: ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយនៅថ្ងៃសុក្រទី៦ មិថុនាថា ប្រធានាធិបតីចិនលោក ស៊ីជិនពីងបានយល់ព្រមអនុញ្ញាតឲ្យមានការនាំចូលរ៉ែកម្រចូលសហរដ្ឋអាមេរិក ដែលនេះជាវិធានការមួយក្នុងការបន្ថូរបន្ថយភាពតានតឹងរវាងមហាអំណាចពិភពលោកទាំងពីរ។

អ្នកកាសែតបានសួរលោកត្រាំថា តើលោកស៊ីជីនពីងពិតជាបានយល់ព្រមមែនទេលោកត្រាំបានឆ្លើយថា ពិតណាស់គាត់បានយល់ព្រម។
ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោននៅមិនទាន់មានការឆ្លើយតបភ្លាមៗនោះទេចំពោះការស្នើសុំយោបល់ពីរឿងនេះ។

លោកត្រាំបាននិយាយបែបនេះមួយថ្ងៃបន្ទាប់ពីបាននិយាយទូរស័ព្ទជាមួយលោកស៊ីជីនពីងក្នុងការដោះស្រាយភាពតានតឹងផ្នែកពាណិជ្ជកម្មដែលជាប្រធានបទក្ដៅនៅប៉ុន្មានសប្តាហ៍មកនេះ។

នៅជុំវិញការដោះស្រាយបញ្ហានេះ ចិនបានផ្តល់អាជ្ញាប័ណ្ណបណ្តោះអាសន្នដល់អ្នកផ្គត់ផ្គង់រ៉ែកម្រនៃក្រុមហ៊ុនផលិតរថយន្តធំៗចមនួនបីរបស់អាមេរិក នេះបើយោងតាមប្រភពពីរផ្សេងគ្នា បានឱ្យដឹងពីបញ្ហានេះ។
ប្រភព: Reuters



































Leave a Reply