
កងទ័ពអាកាសថៃ(RTAF)បានបញ្ជាក់ថាបានបញ្ជាទិញយន្តហោះចម្បាំង Saab Gripen E និង Fចំនួន១២គ្រឿងពីប្រទេសស៊ុយអ៊ែត ដែលនៅមានតម្លៃ ៦០ពាន់លានបាតប្រហែលជាង១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។យន្តហោះចម្បាំងនេះគេរំពឹងទុកថានឹងទទួលបាននៅឆ្នាំ២០២៩។

មេបញ្ជាការ RTAF លោក ACM Pumpakdee Pattanakul បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៥មិថុនាថា ប្រទេសថៃនិងទិញយន្តហោះចម្បាំង Saab JAS 39 Grpien ចំនួន១២គ្រឿង ម៉ូដែល EនិងF ពីប្រទេសស៊ុយអ៊ែតដើម្បីជំនួសយន្តហោះចាស់របស់ខ្លួន F-16 ដែលនឹងត្រូវចូលនិវត្តន៍នៅឆ្នាំ ២០២៨ និង ឆ្នាំ២០៣៥បន្ទាប់ពីបម្រើការអស់រយៈពេល៣៧ឆ្នាំ។

លោក ACM Punpakdee បានិយាយថា ការបញ្ជាទិញនេះធ្វើឡើងតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) ជាមួយស៊ុយអ៊ែត ខណៈគម្រោងនេះមានរយៈពេល១០ឆ្នាំនិងបែងចែកជា៣ដំណាក់កាល។

កងទ័ពអាកាសថៃមានគម្រោងចុះកុងត្រាជាមួយរដ្ឋាភិបាលស៊ុយអ៊ែតនៅខែសីហាខាងមុខនេះ ហើយនៅពេលជាមួយគ្នានេះដែរកម្មវិធីហ្វឹកហាត់និងត្រូវដាក់ឲ្យដំណើរការសម្រាប់អ្នកបើកយន្តហោះនិងក្រុមការងារការជួសជុលថែទាំដើម្បីប្រាកដថាត្រៀមខ្លួនប្រត្តិបត្តិការភ្លាមៗនៅពេលដែលយន្តហោះចម្បាំង Gripen EនិងF បានមកដល់ប្រទេសថៃ។
ប្រភព: Bangkok Posts



Leave a Reply