លោក Trump ស្នើសុំឱ្យលោក Xi ដោះលែងមហាសេដ្ឋីហុងកុងលោក Jimmy Lai 

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូថា លោកចង់ឱ្យសមភាគីចិនគឺលោក ស៊ី ជីនពីង ដោះលែងលោក Jimmy Lai ខណៈដែលលោកបានសម្តែងការសោកស្ដាយចំពោះការកាត់ទោសមហាសេដ្ឋីហុងកុងរូបនេះ។

“ខ្ញុំមានអារម្មណ៍មិនល្អទេ។ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីចិនលោក Xi អំពីរឿងនេះ ហើយខ្ញុំបានស្នើសុំឱ្យពិចារណាលើការដោះលែងគាត់» លោក Trump បានប្រាប់អ្នកយកព័ត៌មានដោយមិនបានបញ្ជាក់ថាពេលណាដែលគាត់បានស្នើសុំលោក ស៊ី នោះទេ។

លោកត្រាំថា“គាត់ជាបុរសចំណាស់ម្នាក់ ហើយគាត់មានសុខភាពមិនល្អទេ។ ដូច្នេះខ្ញុំបានស្នើសុំដោះលែងគាត់ ហើយយើងនឹងរង់ចាំមើលថាមានអ្វីកើតឡើង” ។

លោក Lai អាយុ ៧៨ ឆ្នាំ និងមានជំងឺទឹកនោមផ្អែម ត្រូវបានរកឃើញថាមានទោសកាលពីថ្ងៃចន្ទ លើបទចោទបីក្នុងនោះមានជាប់ទាក់ទងនឹងបទល្មើសប៉ះពាល់សន្តិសុខជាតិ ហើយអាចជាប់គុកមួយជីវិត បន្ទាប់ពីត្រូវបានជាប់ពន្ធនាគាររួចហើយចាប់តាំងពីការចាប់ខ្លួនរបស់គាត់នៅចុងឆ្នាំ ២០២០។

ការកាត់ទោសលោកគឺជាផ្នែកមួយនៃការបង្ក្រាបរបស់ប្រទេសចិនលើទីក្រុងហុងកុង បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំក្នុងឆ្នាំ ២០១៩។

ប្រភព: CNA news