ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅវៀតណាមកើនឡើងដល់ ១៣ នាក់ និង ១១ នាក់ផ្សេងទៀតបានបាត់ខ្លួន

ហាណូយៈ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃទី ៣១ ខែតុលាថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ខ្លាំងនៅភាគកណ្តាលប្រទេសវៀតណាមបានកើនឡើងដល់ ១៣ នាក់ហើយ ខណៈ ១១ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។

ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងបានជន់លិចតំបន់ដ៏ធំមួយនៃភាគកណ្តាលនៃប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រួមទាំងអតីតរាជធានី Hue និងទីក្រុងបុរាណ Hoi An ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ ក៏បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត។

រូបថតដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា ទីតាំងភាគច្រើននៃចំនួនពីរនៅតែស្ថិតនៅក្រោមទឹកជន់លិច ដោយផ្ទះខ្លះលិចដល់ដំបូល។

ប្រទេសវៀតណាមងាយនឹងទទួលរងនូវខ្យល់ព្យុះ និងទឹកជំនន់ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ជាពិសេសក្នុងរដូវព្យុះចាប់ពីខែមិថុនាដល់ខែតុលា។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយនៅក្នុងរបាយការណ៍មួយថា ទឹកជំនន់ក៏បានជន់លិចផ្ទះជាង ១១៦,០០០ ខ្នង និងដំណាំចំនួន ៥,០០០ ហិចតា ព្រមទាំងខូចខាតផ្លូវថ្នល់ និងផ្លូវដែក ដោយកាត់ផ្តាច់ចរាចរណ៍ និងថាមពលនៅក្នុងតំបន់មួយចំនួនថែមទៀតផង។

ប្រភព: The Straits Times