ឆេះឡានក្រុងនៅឥណ្ឌាស្លាប់យ៉ាងហោចណាស់១៩នាក់

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងមួយត្រូវបានភ្លើងឆាបឆេះ បន្ទាប់ពីបុកជាមួយម៉ូតូនៅលើផ្លូវហាយវេក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។

ម៉ូតូបានជាប់នៅក្រោមរថយន្តក្រុង បែកធុងសាំង និងបង្កជាការផ្ទុះ។ ឡានក្រុងដែលដឹកអ្នកដំណើរប្រហែល ៤០ នាក់ត្រូវបានឆាបឆេះក្នុងរយៈពេលប៉ុន្មាននាទីនៅព្រឹកថ្ងៃសុក្រទី២៤ តុលា។

របាយការណ៍បានដកស្រង់សម្តីសាក្សីនិយាយថា ពួកគេបានឮអ្នកដំណើរស្រែកឱ្យគេជួយ ខណៈអ្នកស្រុកប្រញាប់ប្រញាល់ទាញអ្នកដំណើរនៅរស់ចេញពីរថយន្ត។ អ្នកខ្លះបានលូនគេចតាមបង្អួចច្រកចេញសង្គ្រោះបន្ទាន់។ 

ចំណែកអ្នកបើកបររថយន្តក្រុង និងអ្នកបោសសម្អាតបានរត់គេចខ្លួនបាត់។ អាជ្ញាធរបានបើកការស៊ើបអង្កេតលើការលេចធ្លាយប្រេងដែលអាចកើតមាន និងការបើកបរធ្វេសប្រហែស។

ប្រភព: BBC news