
CAIRO/Washington៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ ទី៨ ខែតុលាថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ Gaza និងការដោះលែងចំណាប់ខ្មាំង ក្រោមផែនការរបស់គាត់សម្រាប់ការបញ្ចប់សង្រ្គាមដែលមានរយៈពេលពីរឆ្នាំនៅប៉ាឡេស្ទីន។

កិច្ចព្រមព្រៀងនេះ ប្រសិនបើត្រូវបានអនុវត្តវានឹងនាំឱ្យភាគីទាំងពីរមានភាពជិតស្និទ្ធជាងកិច្ចខិតខំប្រឹងប្រែងពីមុនៗដើម្បីបញ្ឈប់សង្គ្រាមដែលបានវិវត្តទៅជាជម្លោះក្នុងតំបន់ ដោយអូសទាញប្រទេសមួយចំនួនដូចជា អ៊ីរ៉ង់ យេម៉ែន និងលីបង់ និងការផ្លាស់ប្តូរមជ្ឈិមបូព៌ា។

លោក Trump បាននិយាយនៅលើគេហទំព័រ Truth Social របស់លោកថា “ខ្ញុំមានមោទនភាពណាស់ក្នុងការប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់យើង” ។
ប្រភព: CNA news




































Leave a Reply