អ៊ីស្រាអែលថាគ្មានបទឈប់បាញ់នៅ Gaza ទេគ្រាន់តែផ្អាកបណ្ដោះអាសន្ន

ហ្សេរុយសាឡឹម៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយនៅថ្ងៃអាទិត្យ ទី៥ ខែតុលា ថាមិនមានបទឈប់បាញ់គ្នានៅក្នុងតំបន់ Gaza នោះទេគ្រាន់តែជាការផ្អាកបណ្តោះអាសន្នក្នុងការទម្លាក់គ្រាប់បែកមួយចំនួនប៉ុណ្ណោះ។

លោកស្រី Shosh Bedrosian ជាអ្នកសារព័ត៌មានបាននិយាយថា យោធាអាចបន្តធ្វើសកម្មភាពនៅក្នុងតំបន់ Gaza ដដែលក្នុងគោលបំណងការពារ។

សំណើ២០ចំណុចដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានយល់ព្រមរួមមាន ការបញ្ចប់សង្គ្រាម ការដកខ្លួនរបស់អ៊ីស្រាអែល និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងឈ្លើយសឹកប៉ាឡេស្ទីន។

ទោះបីជាយ៉ាងណាក៏ដោយ វាបានបន្សល់ទុកនូវបញ្ហាមួយចំនួនដែលត្រូវចរចាបន្ថែម ក៏ដូចជាសំណួរដែលមិនទាន់មានចម្លើយដូចជាថាតើវានឹងមានឆន្ទៈទេក្នុងការរំសាយអាវុធដែរឬទេ ដែលជាការទាមទារដ៏សំខាន់ពីអ៊ីស្រាអែល ដើម្បីបញ្ចប់សង្រ្គាម។

ប្រភព: CNA news