អតីតប្រធានាធិបតីប្រេស៊ីលត្រូវបានកាត់ទោសពឱ្យជាប់គុកជាង ២៧ ឆ្នាំ

អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលជាប់បោះឆ្នោតឆ្នាំ២០២២ និងមានផែនការធ្វើឃាតប្រធានាធិបតីជាប់ឆ្នោតក្នុងគោលបំណងដើម្បីឡើងកាន់អំណាចខ្លួនឯង។

ចៅក្រម៤ នាក់ក្នុងចំណោម ៥ នាក់នៃក្រុមប្រឹក្សាតុលាការកំពូលរបស់ប្រទេសប្រេស៊ីលបានបោះឆ្នោតដើម្បីផ្តន្ទាទោសលោក Bolsonaro លើសំណុំរឿងសំខាន់ចំនួន៥ ហើយកាត់ទោសគាត់ឱ្យជាប់គុក ២៧ ឆ្នាំ ៣ ខែ។

លោក Bolsonaro ត្រូវបានកាត់ទោសពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ, ចូលរួមក្នុងអង្គការឧក្រិដ្ឋកម្មប្រដាប់អាវុធ, ប៉ុនប៉ងលុបចោលសណ្តាប់ធ្នាប់ប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីលដោយបង្ខំ, ប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងស្ថាប័នរដ្ឋ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈក្នុងអំឡុងពេលវាយលុកអគាររដ្ឋាភិបាលដោយអ្នកគាំទ្ររបស់គាត់កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣។

ប្រភព: CNN news