កូរ៉េខាងត្បូងស្នើឱ្យអាមេរិកកុំដាក់ដាក់ខ្នោះដៃពលរដ្ឋរបស់ខ្លួន

វ៉ាស៊ីនតោន៖ កូរ៉េខាងត្បូងបានស្នើសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី១០ ខែកញ្ញា ដោយអនុញ្ញាតឱ្យកម្មករកូរ៉េរាប់រយនាក់ចាកចេញពីអាមេរិកឱ្យបានឆាប់រហ័ស និងដោយគ្មានដាក់ខ្នោះដៃ។ពលរដ្ឋកូរ៉េខាងត្បូងត្រូវអាជ្ញាធរសហរដ្ឋអាមេរិកចាប់និងឃុំខ្លួននៅក្នុងការបង្រ្កាបជនអន្តោប្រវេសន៍នៅរោងចក្រ Hyundai ក្នុងរដ្ឋ Georgia។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Hyun បានធ្វើសំណើនេះនៅក្នុងកិច្ចប្រជុំនៅសេតវិមានជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio។

ជនជាតិកូរ៉េខាងត្បូងប្រហែល ៣០០ នាក់ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន រួមជាមួយនឹងមនុស្ស ១៧៥ នាក់ផ្សេងទៀតនៅកន្លែងក្រុមហ៊ុន Hyundai Motor និង LG Energy Solution ដែលមានតម្លៃ៤.៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់អាគុយសម្រាប់រថយន្តអគ្គិសនីនៅរដ្ឋ Georgia។

ក្រសួងការបរទេសកូរ៉េខាងត្បូងដែលលោក Cho បាននិយាយថាកូរ៉េខាងត្បូងបានស្នើឲ្យសហរដ្ឋអាមេរិកពិភាក្សាអំពីការបង្កើតប្រភេទទិដ្ឋាការថ្មីដើម្បីការពារបញ្ហានាពេលអនាគត។ លោកក៏បានស្នើសុំកុំឲ្យកម្មករដែលជាប់ឃុំមានការលំបាកប្រសិនបើពួកគេចង់ទៅអាមេរិកម្ដងទៀត។

ប្រភព: CNA news