លោក ត្រាំ នឹងប្តូរឈ្មោះក្រសួងការពារជាតិទៅជា “ក្រសួងសង្គ្រាម”

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ដើម្បីប្តូរឈ្មោះក្រសួងការពារជាតិ(Department of Defense)ទៅជា “ក្រសួងសង្គ្រាម”(Department of War)។

បទបញ្ជានេះនឹងអនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth,និងមន្ត្រីក្រោមឱវាទប្រើប្រាស់មុខងារដូចជា “រដ្ឋមន្ត្រីក្រសួងសង្គ្រាម” “និង “អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម” នៅក្នុងការឆ្លើយឆ្លងផ្លូវការ និងការទំនាក់ទំនងសាធារណៈ នេះបើយោងតាមសេតវិមាន។

ការផ្លាស់ប្តូរឈ្មោះក្រសួងគឺកម្រណាស់ ហើយទាមទារការយល់ព្រមពីសភា ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ មានសំឡេងភាគច្រើនទាំងនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា។

ប្រភព: CNA news