
JALALABAD៖ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកយ៉ាងអស់សង្ឃឹមនៅថ្ងៃអង្គារ ទី២ខែកញ្ញានេះ សម្រាប់អ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកដោយការរញ្ជួយដី ដែលបានវាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សជាង ៨០០នាក់។

ការរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ បន្តដោយការរញ្ជួយដីយ៉ាងហោចណាស់ ៥ ដងបានវាយប្រហារតំបន់ដាច់ស្រយាលក្នុងខេត្តភ្នំនៅជិតព្រំដែនជាមួយប៉ាគីស្ថាននៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។

ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត Kunar លោក Ehsanullah Ehsan បានប្រាប់សារព័ត៌មាន AFP ថា “ប្រតិបត្តិការស្វែងរកបានបន្តពេញមួយយប់” ។
លោកបាននិយាយទៀតថាមានអ្នករងរបួសនៅភូមិឆ្ងាយៗ ដែលត្រូវការជម្លៀសទៅកាន់មន្ទីរពេទ្យ។

ចំណែកអ្នកភូមិក៏បានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ ដោយប្រើដៃទទេរបស់ពួកគេ ក្នុងការសម្អាតកម្ទេចកំទីនៃផ្ទះដែលមានភក់ និងថ្ម គលើគ្នាប្រៀបដូចជាជ្រលងភ្នំដ៏ចោតមួយ។
ប្រភព: CNA news



Leave a Reply