តៃវ៉ាន់ធ្វើសមយុទ្ធជម្លៀសប្រជាជនដើម្បីទប់ទល់នឹងការគំរាមកំហែងពីចិន

តៃប៉ិ៖ ផ្លូវមមាញឹកនៃទីក្រុងតៃប៉ិនឹងឈប់សម្រាកមួយរយៈនៅថ្ងៃទី ១៧ ខែកក្កដា នៅពេលសំឡេងស៊ីរ៉ែនបន្លឺឡើងដោយមានការបញ្ជូនមនុស្សរាប់ពាន់នាក់ចូលទៅក្នុងជម្រកក្រោមដី។នេះជាការហាត់សម ក្នុងករណីមានការវាយប្រហាររបស់ចិន។ សមយុទ្ធស៊ីវិលប្រចាំឆ្នាំត្រូវបានធ្វើឡើងនៅក្នុងទីក្រុងនានាទូទាំងកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ រួមជាមួយនឹងការបណ្តុះបណ្តាលផ្នែកយោធាផងដែរ។

នៅម៉ោង ១:៣០នាទី រសៀល ស៊ីរ៉ែននឹងបន្លឺសំឡេងពេញទីក្រុងតៃប៉ិ ដែលនាំឱ្យទីក្រុងដែលមានប្រជាជនចំនួន ២.៥លាននាក់ត្រូវផ្អាករាល់សកម្មភាពទាំងអស់រយៈពេលកន្លះម៉ោង។ ចរាចរណ៍ក៏តម្រូវឱ្យឈប់ហើយមនុស្សនឹងត្រូវបាននាំទៅកាន់ទីជម្រកក្នុងនោះរួមមានចំណតរថយន្តក្រោមដីនិងស្ថានីយ៍រថភ្លើងក្រោមដីជាដើម។

សមយុទ្ធនេះក៏នឹងមានការសម្តែងជាការផ្តល់ជំនួយក្នុងពេលមានសង្គ្រាម ដោយមានមនុស្សស្លាប់និងរបួសជាច្រើន។

សូមបញ្ជាក់ផងដែរថា ប្រទេសចិនកុម្មុយនិស្តមិនដែលគ្រប់គ្រងតៃវ៉ាន់ទេតែចិននៅតែទាមទារថាកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំងដើម្បីយកតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

ប្រភព: The straits Time