
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យទី១៣ កក្កដាថា លោកនឹងបញ្ជូនកាំជ្រួចការពារដែនអាកាស Patriot ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា អ៊ុយក្រែនត្រូវការវាជាចាំបាច់ដើម្បីការពារប្រទេស ព្រោះថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន «និយាយពិរោះថ្ងៃនេះប៉ុន្តែគាត់ទម្លាក់គ្រាប់បែកនៅល្ងាចថ្ងៃបន្ទាប់»។

លោកត្រាំមិនបានបញ្ជាក់ចំនួនប្រព័ន្ធ ការពារដែនអាកាសPatriots ដែលគាត់គ្រោងនឹងបញ្ជូនទៅកាន់អ៊ុយក្រែនទេ ប៉ុន្តែគាត់បាននិយាយថាសហរដ្ឋអាមេរិកនឹងត្រូវទទួលបានសំណងវិញសម្រាប់ការចំណាយរបស់ពួកគេពីសំណាក់សហភាពអឺរ៉ុប។

ប្រធានាធិបតីអាមេរិកលោកត្រាំកាន់តែមានការមិនពេញចិត្តជាមួយលោក ពូទីន ដោយសារមេដឹកនាំរុស្ស៊ីរូបនេះបានប្រឆាំងនឹងបំណងរបស់លោកត្រាំក្នុងការចរចាឲ្យមានបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀសេលេនស្គី បានស្នើសុំឱ្យមានអាវុធការពារបន្ថែមទៀតដើម្បីទប់ស្កាត់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីប្រទេសរុស្ស៊ីជាប្រចាំថ្ងៃ។
ប្រភព: Reuters



Leave a Reply