
ប៉េកាំង: ប្រទេសចិននៅថ្ងៃអាទិត្យទី២៩ខែមិថុនាបានប្រកាសថា ខ្លួនកំពុងបន្តឡើងវិញនូវការនាំចូលផលិតផលគ្រឿងសមុទ្រពីតំបន់ខ្លះនៃប្រទេសជប៉ុន បន្ទាប់ពីហាមឃាត់ជិត២ឆ្នាំ ក្រោមហេតុផលការព្រួយបារម្ភជុំវិញបញ្ហាដែលជប៉ុនបានបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែ Fukushima។

នៅក្នុងការជូនដំណឹងមួយកាលពីថ្ងៃអាទិត្យ គយចិនបាននិយាយថាផលិតផលគ្រឿងសមុទ្រមកពីខេត្តចំនួន១០ដូចជា Fukushima, Gunma, Tochigi, Ibaraki, Miyagi, Niigata, Nagano, Saitama, Tokyo and Chiba នឹងនៅតែត្រូវបានហាមឃាត់មិនឲ្យនាំចូលប្រទេសចិន។

សេចក្តីជូនដំណឹងបន្ថែមថា គ្រឿងសមុទ្រជប៉ុនមកពីតំបន់ផ្សេងទៀតនឹងត្រូវការវិញ្ញាបនបត្រសុខភាព វិញ្ញាបនបត្របញ្ជាក់ពីគុណភាពដែលចេញដោយរដ្ឋាភិបាលជប៉ុនតាមតម្រូវការរបស់គយចិន។
ប្រភព: CNA news




Leave a Reply