
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយថាលោកមានអតិថិជនសម្រាប់ទិញTikTok ដើម្បីកាត់បន្ថយផលប៉ះពាល់និងបង្កហានិភ័យដល់សន្តិសុខជាតិអាមេរិក។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News លោកត្រាំបាននិយាយថា លោកមានក្រុមមនុស្សដែលជា ‘អ្នកមានទ្រព្យសម្បត្តិច្រើន’ មានបំណងចង់ទិញTikTok។ លោកបង្ហើបទៀតថា “ខ្ញុំនឹងប្រាប់នៅ២សប្តាហ៍ទៀត”។

ការលក់TikTokនេះតម្រូវឲ្យមានការអនុញ្ញាត្តពីរដ្ឋាភិបាលប្រទេសចិន ប៉ុន្តែលោកត្រាំប្រាប់សារព័ត៌មាន Foxថា លោកគិតថាលោកប្រធានាធិបតី Xi ប្រហែលជានឹងយល់ព្រមរឿងនេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខែនេះលោកត្រាំបានធ្វើការពន្យាពេលជាលើកទី៣ក្នុងការអនុវត្តច្បាប់ដែលតម្រូវឲ្យលក់ TikTok ។ ការពន្យារពេលចុងក្រោយនេះតម្រូវឲ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ត្រឹមថ្ងៃទី១៧ខែកញ្ញាខាងមុខនេះ។
ប្រភព : BBC news



Leave a Reply