
ក្រុងប៉េកាំងៈ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Xiaomi បានទទួលការកម្មង់ទិញរថយន្តជិត 300,000គ្រឿង ក្នុងរយៈពេលមួយម៉ោងសម្រាប់ប្រភេទឡានSUVដំបូងរបស់ខ្លួន ដែលក្រុមហ៊ុនបាននិយាយថាជា “អព្ភូតហេតុ” សម្រាប់ឧស្សាហកម្មនេះ។

លោក Lei Jun ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនរថយន្តអេឡិចត្រូនិច បាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបញ្ជាទិញរបស់អតិថិជន។

ក្រុមហ៊ុនបានបង្ហោះនៅលើគណនី Weibo ផ្លូវការរបស់ខ្លួនថាមានការកម្មង់ទិញចំនួន 289,000គ្រឿង សម្រាប់រថយន្ត YU7 កៅអីប្រាំ ដែលមានតម្លៃចាប់ពី 253,500 យ័ន្តឬ ប្រហែល 35,000 ដុល្លារអាមេរិក ក្នុងរយៈពេលមួយម៉ោងដំបូងនៃការលក់។
ប្រភព: CNA news




































Leave a Reply