ក្រុមហ៊ុនអាកាសចរណ៍កំពុងពិចារណាការលុបចោលជើងហោះហើរនៅមជ្ឈឹមបូព៌ា

ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនៅជុំវិញពិភពលោកនៅថ្ងៃចន្ទទី២៣ខែមិថុនានេះ បាននិងកំពុងថ្លឹងថ្លែងផ្អាកជើងហោះហើរនៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់បានប្តេជ្ញាការពារខ្លួន។

ផ្លូវអាកាសដ៏មមាញឹកជាធម្មតាលាតសន្ធឹងពីអ៊ីរ៉ង់និងអ៊ីរ៉ាក់ទៅកាន់សមុទ្រមេឌីទ៉ែរ៉ានេ ដោយពេលនេះគ្មានចរាចរណ៍ផ្លូវអាកាសរយៈពេល១០ថ្ងៃចាប់តាំងពីអ៊ីស្រាអ៊ែលចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី១៣ខែមិថុនាមកម្ល៉េះ ដោយក្រុមហ៊ុនអាកាសចរណ៍លុបចោលនិងពន្យារពេលហោះហើរឆ្លងកាត់តំបន់ដោយសារការបិទផ្លូវអាកាសនិងការបារម្ភពីសុវត្ថិភាព។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយចំនួនបាននិងកំពុងបន្តសេវាកម្មឡើងវិញនៅថ្ងៃចន្ទនេះ។

ប្រភព: CNA news