ករណីផ្ទុះគ្រាប់មីនតោន ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យបុរសម្នាក់របួសជាទម្ងន់

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា  ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វ ក្នុងកាស៊ីណូអូស្មាច់រីសត។

បើយោងតាមទំព័រហ្វេសប៊ុក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័ររងរបួសជាទម្ងន់ និងខូចខាតគ្រឿងចក្រអេស្កានោះ។

ទន្ទឹមនឹងនេះ លោក អគ្គនាយកស៊ីម៉ាក់ ក៏បានប្រជាពលរដ្ឋកុំយល់ច្រឡំ ជាមួយស្ថានការណ៍នៅព្រំដែនខ្មែរ-សៀម មានអ្វីកើតឡើងនោះ៕