តុក្កតា Labubu មានទំហំធំប៉ុនមនុស្សត្រូវបានដាក់លក់ក្នុងតម្លៃជាង 15មុឺនដុល្លារអាមេរិក

តុក្កតា Labubuទំហំធំប៉ុនមនុស្សត្រូវបានលក់នៅក្នុងសប្តាហ៍នេះក្នុងតម្លៃ ១.០៨លានយ័ន្ត ឬស្មើនិង១៥,០៣២៤ ដុល្លារអាមេរិក នេះបើយោងតាមការដេញថ្លៃនៅប្រទេសចិន។

តុក្កតាដែលមានកម្ពស់១៣១សង់ទីម៉ែត្រ ឬ៤ហ្វីតបានដាក់លក់ក្នុងការដេញថ្លៃអន្តរជាតិ Yongle ប្រទេសចិន។ អ្នកដេញថ្លៃបាននិយាយថាឥឡូវនេះវាជាតុក្កតាដែលមានតម្លៃថ្លៃបំផុតជាងតុក្កតាផ្សេងទៀតនៅលើពិភពលោក។

តុក្កតា Labubu លក់ដោយក្រុមហ៊ុនPop mart ជាធម្មតាមានតម្លៃប្រហែល៥០យ័ន្ត។ ហើយតុក្កតា Labubuជាតុក្កតាអាថ៍កំបាំងក្នុងប្រអប់។

ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Pop mart មានតម្លៃ១៣លានយ័ន្តនៅឆ្នាំ២០២៤ ដែលច្រើនជាងទ្វេដងនៃតួលេខកាលពីឆ្នាំមុន។

ប្រភព: BBC news