ចិនបញ្ជូនអវកាសយានិកក្មេងបំផុតទៅកាន់ស្ថានីយអវកាស ‘Heavenly Palace’ 

ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា រ៉ុក្កែតអវកាស Shenzhou-21 របស់ប្រទេសចិន និងក្រុមនាវិករួមទាំងសមាជិកវ័យក្មេងបំផុតនៃក្រុមអវកាសយានិករបស់ខ្លួន បានបាញ់បង្ហោះកាលពីថ្ងៃសុក្រ ទី៣១ ខែតុលា ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន។

បេសកកម្មលើយានអវកាស Shenzhou-21 របស់ប្រទេសចិន ពាក់ព័ន្ធនឹងអវកាសយានិកបីនាក់ ដែលស្នាក់នៅក្នុងលំហអាកាសរយៈពេលប្រាំមួយខែ ដោយអវកាសយានិកជើងចាស់ត្រូវបានជំនួសដោយអវកាសយានិកវ័យក្មេង។ 

លោក Zhang Hongzhang អាយុ 39 ឆ្នាំ និង Wu Fei អាយុ 32 ឆ្នាំ ជាអវកាសយានិកវ័យក្មេងបំផុតរបស់ប្រទេសចិនដែលត្រូវបានបញ្ជូនទៅកាន់ទីអវកាស ត្រូវបានគេជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីក្នុងឆ្នាំ 2020 ។

ប្រភព: Reuters