លោក Trump និងពូទីនអាចជួបគ្នានៅហុងគ្រីពិភាក្សាសង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកនិងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ទី១៦តុលាថានឹងជួបគ្នានៅទីក្រុង Budapest ប្រទេសហុងគ្រី ដើម្បីពិភាក្សាពីវិធីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនិងអ៊ុយក្រែន។

លោក Trump ក៏បាននិយាយផងដែរថាលោករដ្ឋមន្រ្តី Marco Rubio និង “ទីប្រឹក្សាជាន់ខ្ពស់” ផ្សេងទៀតនឹងជួបគ្នានៅសប្តាហ៍ក្រោយជាមួយសមភាគីរុស្ស៊ីដើម្បីកំណត់របៀបវារៈសម្រាប់កិច្ចប្រជុំកំពូលជាមួយពូទីន។ ប៉ុន្តែលោក Trump មិនបាននិយាយថាពេលណាដែលលោករំពឹងថានឹងជួបជាមួយលោក Putinទេ។

លោក Trump បានលម្អិតការនិយាយទូរស័ព្ទរបស់លោកជាមួយពូទីនតាមរយៈការបង្ហោះនៅក្នុងបណ្តាញសង្គម Truth Social របស់លោក។

ការហៅទូរស័ព្ទនេះបានកើតឡើងមួយថ្ងៃមុនពេលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy គ្រោងនឹងជួបជាមួយលោក Trump នៅសេតវិមាន ខណៈដែលទីក្រុង Kyiv ស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកបន្ថែមទៀតនៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី។

ប្រភព: CNBC news