
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែតុលា ដោយបានអំពាវនាវឱ្យប្រទេសចិន បោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកកោះនេះ។

តៃវ៉ាន់ដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យបានប្រឈមមុខនឹងសម្ពាធផ្នែកយោធា និងនយោបាយកើនឡើងពីប្រទេសចិន ដែលចាត់ទុកកោះនេះជាទឹកដីរបស់ចិន។

តៃវ៉ាន់កំពុងបង្កើនការចំណាយលើវិស័យការពារជាតិ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ប៉ុន្តែត្រូវប្រឈមមុខនឹងប្រទេសចិនដែលមានយោធាធំជាង ហើយកំពុងបន្ថែមអាវុធទំនើបៗដូចជាយន្តហោះចម្បាំងបំបាំងកាយ នាវាផ្ទុកយន្តហោះ និងកាំជ្រួចជាច្រើនប្រភេទ។
ប្រភព: CNA news





































Leave a Reply