អង្គការសហប្រជាជាតិនឹងកាត់បន្ថយកងរក្សាសន្តិភាពជុំវិញពិភពលោកព្រោះកង្វះថវិកា

United Nations: អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិនឹងកាត់បន្ថយ១/៤នៃកងរក្សាសន្តិភាពក្នុងប្រតិបត្តិការចំនួន ៩ ជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារការខ្វះខាតថវិកា ហើយការផ្តល់មូលនិធិនាពេលអនាគតពីសហរដ្ឋអាមេរិកនៅតែមិនប្រាកដប្រជា។

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា “សរុបមក យើងនឹងត្រូវធ្វើមាតុភូមិនិវត្តន៍… ប្រហែល ២៥% នៃកងទ័ពរក្សាសន្តិភាព និងប៉ូលីសសរុបរបស់យើង ក៏ដូចជាឧបករណ៍របស់ពួកគេ ហើយបុគ្គលិកស៊ីវិលមួយចំនួនធំនៅក្នុងបេសកកម្មក៏នឹងរងផលប៉ះពាល់ផងដែរ” ។

មន្ត្រីបាននិយាយបន្ថែមទៀតថា ក្នុងនោះនឹងមានទាហាននិងប៉ូលីសចន្លោះពី ១៣,០០០ ទៅ ១៤,០០០នាក់រងផលប៉ះពាល់។

ប្រតិបត្តិការរក្សាសន្តិភាពដែលរងផលប៉ះពាល់គឺនៅ ស៊ូដង់ខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លីបង់ កូសូវ៉ូ ស៊ីប សាធារណរដ្ឋអាហ្វ្រិកកណ្តាល តំបន់សាហារ៉ាខាងលិច តំបន់គ្មានយោធា Golan Heights រវាងអ៊ីស្រាអែល និងស៊ីរី និងតំបន់ Abyei ដែលជាតំបន់រដ្ឋបាលដែលគ្រប់គ្រងរួមគ្នាដោយស៊ូដង់ខាងត្បូង និងស៊ូដង់។

ប្រភព: Reuters